វាហាក់បីដូចជាលឿន ហួសពីការរំពឹក ទុកបន្តិចហើយ ព្រោះអីទើបតែលេចលឺ ដំណឹងថាមានសង្ឃឹម អាច Jailbreak បានប៉ុន្មានថ្ងៃប៉ុណ្ណោះ តែថ្ងៃនេះ គឺមានចេញជាកម្មវិធី Jailbreak ហើយ។ មុននឹងឈានចូលទៅដល់ វិធីនៃការ Jailbreak ខេមបូរីផតសូមធ្វើការក្រើនរំលឹក ម្តងហើយម្តងទៀតថា វិធីនេះគឺមិនល្អសម្រាប់អ្នក ប្រើប្រាស់ទូទៅឡើយ ព្រោះអីវានៅមិនទាន់ពេញលេញ ហើយយើងក៏នៅមិនទាន់ អាចប្រើប្រាស់ ជាមួយ Tweak បានច្រើន នៅឡើយដែរ។ ក៏ប៉ុន្តែប្រសិនបើអ្នក នៅតែចង់តេស្តសាកមើល និងហ៊ានទទួលខុសត្រូវ ចំពោះបញ្ហានានា ដែលអាចកើតឡើងនោះ តោះធ្វើការ តាមដាន អំពីរបៀប Jailbreak iOS 10/ 10.1.1 ជាមួយយើងទាំងអស់គ្នា។
ឧបករណ៍ដែលអាច Jailbreak បាន
iPhone 6s, 6s Plus និង iPad Pro ដែលដំណើរការ ចាប់ពី iOS 10.0.1 ដល់ 10.1.1
iPhone 7 និង 7 Plus ដែលដំណើរការដោយ iOS 10.1 រឺ 1.1
តម្រូវការ
កុំព្យុទ័រ Windows រឺ Mac
កម្មវិធី Yalu ដែលអ្នកអាចទាញបានពីទីនេះ រួចហើយ Extract វាចេញទុកលើ Desktop https://mega.nz/#!PxEAwYpQ!rCJ3qFQk9_YrvigdQtDQv-Hi4htuVtwWCfwDtmllrwM
កម្មវិធី Cydia Impactor សម្រាប់ប្រើ លើកុំព្យូទ័រ Windows រឺ Mac រឺ Linux ចុចទីនេះ
មានគណនី Apple ID របស់ខ្លួនអ្នកមួយ
មានតម្លើងកម្មវិធី iTunes
មានភាពអត់ធ្មត់បន្តិច
ជំហ៊ានក្នុងការ Jailbreak
ដោត iPhone/ iPad របស់អ្នកទៅកាន់ កុំព្យូទ័រតាមរយៈ ខ្សែ USB
បើកកម្មវិធី iTunes ឡើង ហើយធ្វើការចុច Back up ឯកសារយើងទុកសិន ចៀសវាង មាន បញ្ហា អី ពេល Jailbreak គឺអាចទាញយកឯកសារមកវិញបាន។
បិទ Passcode និង Touch ID សិន នៅកន្លែង Setting > Touch ID & Passcode
ចូលទៅ Setting > iCloud > Find My iPhone ហើយចុច បិទសិន
នៅលើកុំព្យូទ័ររបស់អ្នក សូមបើកកម្មវិធី Cydia Impactor ដែលអ្នកបានទាញយកហើយ
អូសយកកម្មវិធី Yalu មកទំលាក់ចូលក្រឡោន កម្មវិធី Cydia Impactor
វានឹងទាមទារអោយអ្នក វាយបញ្ជូល គណនី Apple ID និង លេខសំងាត់របស់អ្នក ហើយសូមវាយបំពេញចូលអោយបាន ត្រឹមត្រូវ
រង់ចាំមួយភ្លែតអោយវាតម្លើងសិន ហើយនៅពេល ដែលជោគជ័យសូមដោះខ្សែ USB ចេញពី កុំព្យូទ័រ រួចចូលទៅ Setting > General > Device management > ចុចលើសញ្ញា Developer App ហើយចុច Trust វា
អ្នកនឹងឃើញកម្មវិធីឈ្មោះ Mach Portal លោតឡើងលើអេក្រង់។ ចុចបើកវា រួចរង់ចាំប៉ុន្មានវិនាទី នោះអ្នកនឹងឃើញ កម្មវិធី Cydia លោតនៅលើផ្ទៃអេក្រង់ជាក់ជាមិនខាន។
ឥលូវនេះអ្នកអាច ធ្វើការ Jailbreak បានដោយជោគជ័យហើយ។ ក៏ប៉ុន្តែសូមបញ្ជាក់ឡើងវិញ ផងដែរថា នេះគ្រាន់តែជាការ Jailbreak ប្រភេទ ពាក់កណ្តាលប៉ុណ្ណោះមិនពេញលេញឡើយ។ ពោលរៀងរាល់ពេល អ្នកបិទបើកទូរស័ព្ទ អ្នកត្រូវធ្វើតាម ជំហ៊ានលេខ 9 សារថ្មី ទើប Cydia អាចប្រើប្រាស់បន្ត បានទៀត។ មួយវិញទៀត ដោយសារតែ យើងប្រើគណនី Apple ID ធម្មតានោះ រៀងរាល់រយៈពេល 7 ថ្ងៃ អ្នកត្រូវធ្វើការ Jailbreak សារថ្មី ចាប់ពីជំហ៊ាន ទីប្រាំមកវិញ។ លើសពីនេះទៀត បច្ចុប្បន្ន នៅមិនទាន់មាន Tweak អាចប្រើជាមួយវា បានច្រើនឡើយ ហេតុដូច្នេះហើយ ប្រសិនបើអ្នក Jailbreak បានជោគជ័យហើយ សូមប្រើប្រាស់ ដោយភាព ប្រុងប្រយ័ត្នដូចគ្នា។
ដូចយើងបានបញ្ជាក់ប្រាប់ហើយថា បើសិនមិនចាំបាច់ទេ សូមកុំទាន់ Jailbreak នៅពេលនេះអី។ អ្នកអាចរង់ចាំដំណឹងល្អ ទៀតសិនថា តើវាមានសុវត្ថិភាព ក្នុងការ Jailbreak និងមានស្ថេរភាព រឺនៅ ចាំធ្វើការ Jailbreak។ កម្មវិធី Jailbreak ដែលគេចេញ អោយប្រើ នៅថ្ងៃនេះ គឺគ្រាន់តែជា កម្មវិធី ទាន់ហន់មួយប៉ុណ្ណោះ ហើយវាអាចមានកំហុសឆ្គង គ្រប់ពេលវេលាទាំងអស់។ តែបើអ្នកនៅតែចង់ Jailbreak នៅពេលនេះនោះ យើងក៏សូមជូនពរ អោយធ្វើបានដោយជោគជ័យ មិនមានបញ្ហាដែរ។
អត្ថបទ៖ http://cambo-report.com/general-knowledge/post/55525
Post a Comment